- នៅក្នុងឆ្នាំ ១៩៣៧ លោកវេជ្ជបណ្ឌិត Albert Szent Gyorgyi បានទទួលពានរង្វាន់ណូប៊ែលផ្នែកឪសថ ដែលគាត់រកឃើញ វីតាមីន សេ។
- គាត់គឺ ជាអ្នកវិទ្យាសាស្ដ្រ ដំបូងដែលរកឃើញវីតាមីនសេនៅក្នុងផ្លែក្រូច និងផ្លែក្រូចឆ្មារ។
- គេគ្រប់គ្នាដឹងថាផ្លែឈើទាំងនោះអាចព្យាបាលជំងឺឈាម តាមជើងធ្មេញជាសះស្បើយ ដែលជាជំងឺ សំលាប់ទាហ៊ានជើងទឹកជាច្រើននាក់នៅសតវត្សទី១៩។
- ក្រោយពេលធ្វើការស្រាវជ្រាវបន្ថែមទៀត លោកវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគាត់ឲ្យ អ្នកជំងឺឈាមតាមជើងធ្មេញ ញុំាផ្លែក្រូចជាសះស្បើយ ក៏ប៉ុន្ដែបើឲ្យវីតាមីនសេ(Ascorbic Acid) ដែលគាត់រកឃើញទៅអ្នកជំងឺញុំាបែរជាមិនបានជាសះស្បើយអ្វីឡើយ។
- លោកវេជ្ជបណ្ឌិត Gunter Blobel បានឈ្នះ ពានរង្វាន់ណូប៊ែល នៅឆ្នាំ ១៩៩៩ សំរាប់ការស្រាវជ្រាវរកឃើញនូវយន្ដការពិតប្រាកដ ដែលដឹកជញ្ជូនអាហារបំរុងចូលទៅក្នុងកោសិកានៃរាង្គកាយរបស់ យើង។
- គាត់បានចំណាយពេលស្រាវជ្រាវអស់ ២០ឆ្នាំទៅលើសំនួរតែមួយគត់ តើប្រូតេអ៊ីនដឹងកន្លែងដែលត្រូវទៅនៅក្នុងរាង្គកាយមនុស្សដោយរបៀបណា?
- វាត្រូវបានគេស្រាវជ្រាវរកឃើញថា សារធាតុបំរុងរាង្គកាយនៅក្នុងចំណីរអាហារគឺ វាបង្គុំដោយសារធាតុចាំបាច់ផ្សេងៗទៀតដូចជាៈ ខនិជ, វីតាមីន, Bio-flavanoid, ប្រូតេអ៊ីន, អង់ស៊ីម, កាបូនអ៊ីត្រាដ និងលីពីត ដែលគេហៅថា អ្នកដឹកជញ្ជូន ។


